Khmer

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ក្រសួងធម្មការ និងសាសនា
មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម

ប្រវត្តិសងេ្ខបតាមឆ្នាំនីមួយ នៃពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត
I- ការវិវត្តិន៌នៃពុទ្ធិកសិក្សាពីឆ្នាំ៖ ខែកញ្ញា ១៩៧៩ ពុទ្ធសាសនាត្រូវបានរាជរដ្ឋាភិបាល និង ក្រុមប្រឹក្សារណសិរ្ស រៀបចំអោយមានជាផ្លូវការឡើងវិញ។ នៅឆ្នាំ ១៩៨៩ ផ្អែកលើសេចក្តីសម្រេច របស់គណលេខា មជ្ឈឹមបក្សនៃរដ្ឋកម្ពុជាលេខ ២៩២ ដ.ខ.ម.ប. ចុះថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ ១៩៨៩ ដែលបានអនុញ្ញាតយល់ព្រមជាគោលការណ៌អោយបើកសាលាពុទ្ធិកបឋមសិក្សា ដំណើរការជាដំបូង។ ផ្អែកលើគោលការណ៌របស់ក្រុមប្រឹក្សា រដ្ឋមន្ត្រីនៃរដ្ឋកម្ពុជា ចុះថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៩២ ដែលបានអនុញ្ញាតអោយក្រសួងធម្មការ និងសាសនា តំណើរការបើកឡើងវិញនូវពុទ្ធិកសិក្សានេះ ក្រសួងបានបង្កើតអោយមានពុទ្ធិកមធ្យមសិក្សាជាដំបូងនៅភ្នំពេញ គឺពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត ដែលបវេសនកាលដំបូងនៅឆ្នាំ ១៩៩២-១៩៩៣ និងបន្ទាប់មកមួយកន្លងទោត នៅបាត់ដំបង និងបើក ជាបន្តបន្ទាប់នៅខេត្តផ្សេងៗទៀត ដូចជាខេត្តក្រចេះ តាកែវ ព្រៃវែង កំពង់ចាម…។ នៅក្នុងឧកាសនេះ ពុទ្ធិកសិក្សាមានការរីកលូតលាស់យ៉ាងគាប់ប្រសើរ នេះក៏ដោយសារការយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្លារបស់ក្រុមប្រឹក្សារណសិរ្យ និងពីសំណាក់ សម្តេចព្រះមង្គលទេពាចារ្យ សង្ឃត្ថេរោ អ៊ុម ស៊ុម សម្តេចព្រះ សុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះ ធម្មលិខិត លាស់ ឡាយ និងសម្តេចព្រះ ឧត្តមមុនី ហេង លាងហោ។
II- ការចាប់កំណើតនៃពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត នៅកំពង់ចាម៖ គួរពិនិត្យលើការរីក ចម្រើន ដែលគួរអោយមានមោទនភាពចំពោះការអភិវឌ្ឃន៌យ៉ាងខ្លាំងក្លាផងដែរ លើវិស័យពុទ្ធសាសនា នៅក្នុងខេត្តកំពង់ចាមរបស់យើង។
ដោយមានការយកចិត្តទុកដាក់ ជ្រោមជ្រែងពីព្រះតេជគុណ ឈីវ សារ៉េត (ធម្មធរគណខេត្ត កំពង់ចាម) លោក ងួនវ៉ាន់ ចន្ធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងព្រមទាំងសហការី និងលោក ហួរ ម៉េត អស់រយៈពេលជាច្រើនឆ្នាំមក ទើបក្រសួងធម្មការ និងសាសនា បានយល់ព្រមអោយបើកពុទ្ធិកវិទ្យាល័យនៅខេត្តកំពង់ចាម ដែលមានឈ្មោះថា ពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត ដែលមានទីតាំងនៅក្នុងវត្ត ជោតនារាម បឹងកុក តាមប្រកាសលេខ ១៤-៩៦ ក.ធ.ស. ចុះថ្ងៃទី ៣០ កក្កដា ឆ្នាំ ១៩៩៦ របស់ក្រសួងធម្មការ និងសាសនា។
ពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត ត្រូវបានសម្ពោធនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៩៩៧ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេច អគ្គមហាសេនាបតីតេជោ ហុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។
សប្បុរសជន ដែលបានជួយកសាងពុទ្ធិកវិទ្យាល័យរួមមាន៖
១- សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអនុប្រធានគណបក្សប្រជាជនកម្ពុជាឧបត្ថម្ភអាគារ ១ ខ្នងមាន ២ ជាន់ ទំហំ ៩ម x ៤០ម ចែកជា ៥ បន្ទប់ និងសាលសហសិក្សា មួយមានបំពាក់សម្ភារៈ សិក្សា តុ កៅអី សម្រាប់សិក្សា សិស្ស-គ្រូ និងក្តារខៀនគ្រប់គ្រាន់។
២- អង្គការ JSRC ឧបត្ថម្ភអាគារ ១ ខ្នង ៩ម x ៤០ម មួយជាន់ចែកជា ៤បន្ទប់ បំពាក់អគ្គីសនី អំពូលភ្លើង កង្ហារ គ្រប់បន្ទប់ និងមានបំពាក់ តុ កៅអី សិស្ស ចំនួន ២ បន្ទប់។
III- ពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត
បានបើកបវេសនកាលឆ្នាំដំបូង នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៩៧ ដែលមានសមាសភាពគ្រប់ គ្រងខាងក្រោមៈ
១- សមាសភាពអ្នកគ្រប់គ្រងៈ
ក- ព្រះតេជគុណ ឈីវ សារ៉េត (នាយក)
ខ- នាយករងលោក រស់ ស្តើង (អនុប្រធានមន្ទីរ អ.យ.ក ខេត្តកំពង់ចាម ចូលនិវត្តិ)
គ- នាយករងលោក ស្វាយ សាភី (នាយកសាលាគរុកោសល្យ ខេត្តកំពង់ចាម)
ឃ- លេខាធិការ លោកតា ងួន វ៉ាន់ថុន (បុគ្គលិកចូលនិវត្តិ)
២- បុគ្គលិកបង្រៀនៈ
ក- គ្រូរបស់សាលា ៣រូប (បង្រៀនបាលី និងសាសនា)
ខ- គ្រូមកពីមធ្យមសិក្សា ៦នាក់ (មុខវិទ្យាផ្សេងៗ)
៣-សមណសិស្សៈ
ក- ឆ្នាំទី១ មធ្យមសិក្សាបឋមភូមិៈ សមណសិស្ស ចំនួន ៥២ អង្គ
ខ- នៅបញ្ចប់ឆ្នាំសិក្សាៈ សមណសិស្សទាំង ៥២ អង្គ ត្រូវបានជាប់មធ្យមភាគ ឡើង ថ្នាក់ទាំងអស់ តែមាន ៥ អង្គ បានផ្ទេរការសិក្សាទៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
សន្និដ្ឋានៈ ដោយមានការយកចិត្តទុកដាក់ របស់ថ្នាក់គ្រប់គ្រងសាលា និងបុគ្គលិកបង្រៀន និងការខិតខំប្រឹងប្រែងរៀនសូត្ររបស់សមណសិស្សផងនោះ ធ្វើឲ្យលទ្ធផលសិក្សាទទួលបានគុណ ភាពល្អប្រសើរ សមណសិស្សត្រូវបានឡើងថ្នាក់ ១០០។

បានឃើញ និងងកភាព លេខាកត់ត្រា
ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០០៩
នាយក
ថន សុធា